+855 11 368 114 gunaavatara@yahoo.com

យុទ្ធនាការ របស់ពួកយើង គឺដើម្បីឈានទៅដល់ការសម្រេចបាននូវគោលបំណង ឧ.ទ នាំមកនូវការយល់ដឹងអំពី ព្រះមាតា ស៊ូរ៉ាប៊ី និង តួនាទី ដែលសំខាន់និងជាក់លាក់ ក្នុងការជួយស្តាឡើងវិញនូវ ភាពបរិសុទ្ធ ភាពសាមញ្ញ និង ធម្មជាតិ នៃលោកយើងនេះ។ សូមអំពាវនាវជាសកល និងសូមអនុគ្រោះទទួលយក ព្រះមាតា ស៊ូរ៉ាប៊ី ជាមាតិនៃ ចក្រវាឡនេះ។ យុទ្ធនាការពួកយើងគឺ ធ្វើឡើងក្នុងគោលដៅ ផ្តល់ការការពារមួយដ៏ពេញលេញ ដល់ភាវមានជីវិតទាំងឡាយ ដោយដៅការចាប់ផ្តើមពី ការការពារព្រះគោ ដែលជាព្រះមាតានៃយើង ជានិមិត្តរូបនៃសន្តិភាព​ ភាពរុងរឿង និង ការអនុគ្រោះទាំងពួង។

គោលបំណងក្នុងការជួយរបស់យើងគឺ ការស្ថាបនាជាប្រព័ន្ធ​ នូវ ប្រពៃណី​ ហ្គូរូគូលាស់ (Tranditonanl Gurukulas) មហាវិទ្យាល័យ​វ៉ាណាសារ៉ាម​​ (Varnasrama College) ​​ភូមិនៃគម្ពីវេត (Vedic Village) នៅគ្រប់ប្រទេសទាំងអស់តាមតែអាចធ្វើទៅបាន

ការផ្តួចផ្តើមៈ យុទ្ធនាកានេះត្រូវបានផ្តួចផ្តើមឡើងដោយ ISKCON DAIVA VERNASRAMA MINISTRY (IDVM-INDIA) ដោយត្រូវបានផ្តោតសំខាន់ក្នុងប្រទេសឥណ្ឌា និង​ សម្ព័នភាព ទាំងអស់ (Eco-alliance SEA. Inc) អមដោយ បណ្តាញមហាវិទ្យាល័យ​វ៉ាណាសារ៉ាម (Varnasrama College Network, VCN) ដែលផ្សាយជាសកលដល់មនុស្សគ្រប់រូប គ្រប់សហគមន៏ផងដែរ។ ការខិតខំប្រឹងប្រែងទាំងនេះក៏និង ត្រូវបានសម្រួលដោយ ប្រព័ន្ធផ្សព្វផ្សាយពីរសំខាន់គឺ៖

១. គេហទំព័រ របស់យុទ្ធនាការ The OM Sri Surabhi www. Srisurabhi.org និង ២.​ កម្មវិធីក្នុងទូរស័ព្ទដៃ​ របស់យុទ្ធនាការ The OM Sri Surabhi​ “Sri Surabhi App” ដែលរាល់ព័ត៌មានថ្មីទាំងអស់ និងត្រូវបានដាក់ផ្សាយក្នុងគេហទំព័រ និង កម្មវិធីនេះ។

យុទ្ធសាស្រ្ត៖ របស់យុទ្ធនាការ The OM Sri Surabhi សូមអញ្ចើញ គ្រប់ភាគីពាក់ព័ន្ធដែលបានជ្រើសរើសពីប្រទេសទាំង ១០៨ ទាំងអស់ដើម្បជួយ ផ្សព្វផ្សាយនូវចុក្ខុវិស័យ ដែលបាន បង្ហាញជូនក្នុងមាតិការ របស់គេហទំព័រ www. Srisurabhi.org។​

អ្នកពាក់ព័ន្ធស្ម័គចិត្តទាំងអស់ នឹងត្រូវបានលើកទឹកចិត្តឲ្យចុះឈ្មោះ ជាសមាជិកផ្តល់សេវា និង ជួយដល់យុទ្ធនាការ ហើយបន្ទាប់មក និងត្រូវបានដំណើរការ ដើម្បីបង្កើតជាក្រុម ផ្សព្វផ្សាយ និង ជួយដល់យុទ្ធនាការនៅក្នុងប្រទេសរបស់គេរៀងៗខ្លួន។ នៅក្នុងប្រទេសនីមួយៗក្រុមជាម្ចាស់ផ្ទះនៃយុទ្ធនាការ នឹងត្រូវបានជ្រើរើសដើម្បី ជួយសម្របសម្រួលរាល់សកម្មភាពផ្សេងៗដែលបានផ្តួចផ្តើមឡើងក្នុងប្រទេសនោះ។

គោលបំណងរយៈពេលខ្លី

១. ធ្វើការសច្ចា ថានិងចំណាយមួយជីវិត ក្នុងការថែរក្សាព្រះមាតា ស៊ូរាប៊ី ( Mother Surabhi)

២. ការប្រតិបត្តិក្នុងគ្រួសារ

សូត្រ Surabhi Mantra ជាប្រចាំក្នុងផ្ទះ រក្សារូបថត ព្រះគោលើអាសនៈ និង ជញ្ចាំង ព្រមទាំងប្រើប្រាស់ផលិតផលដែលបានមកពីទឹកដោះគោ ដូចជា សាប៊ូ ធូប និង ប័រ។ សូត្រ ដើម្បីឧទ្ទិសដល់មាតាគោប្រចាំថ្ងៃ ប្រតិបត្តិ ហ្កូ​ ពូចា​( Go Puja) គោបូជា ប្រចាំខែនៅថ្ងៃ ពេញបូរមី (Purnima Day)។ ទៅលេងទីជម្រកនៃព្រះគោដែលនៅជិតផ្តះរៀងរាល់សប្តាហ៍ និង ថ្វាយនៅការប្រតិបត្តិផ្សេងៗដល់ព្រះគោ។​​ ធ្វើការបូជាធូប និង ចង្កៀងប័រ​????ប្រទិបធ្វើពីខ្លាញ់ទឺកដោះគោ ជាប្រចាំដល់ព្រះមាតា ស៊ូរ៉ាប៊ី។

៣. ព្រះវិហារបៃតង

រៀបចំសិក្ខាសាលាលើកកម្ពស់សុខភាព និងរបបអាហារដល់អ្នកប្រតិបត្តិទាំងឡាយ។ បង្រៀន និង ជួយបង្កើត សួនបន្លែក្នុងសហគមន៍ ក្នុងទីក្រុង។ លើកទឹកចិត្តអោយព្រះវិហារ ធ្វើការជួល និង ទិញដី ក្នុងគោលបំណងដាំដុះនូវបន្លែ សរីរាង្គ ថែរក្សាគោ និង អភិវឌ្ឍន៍ សហគមន៍ដែលមានអាហាហូបចុកដែលគ្រប់គ្រាន់ដោយខ្លួនឯង។​ រៀបចំការពិព័រណ៍ ដែលធ្វើការចែករំលែកបទពិសោធន៍ពីសហគមន៍ផ្សែងគ្នា។​ ជួយរៀបចំ កម្មវិធីសិក្សាតាមផ្ទះ និង មហាវិទ្យាល័យ​វ៉ាណាសារ៉ាម​​ (Varnasrama College) ដូចដែលការចង់បាន​ប្រថ្នា របស់ ស្រ៊ីឡា ប្រាប៊ូប៉ាដា​ (Srila Prabhupada) ។

៤. ទឹកដោះគោ អាហីមសា ​​​​​​​(AHIMSA MILK)​អហិង្សា

ផ្តល់ជូន និង ប្រើប្រាស់តែទឹកដោះដែលបានមកពី គោ ដែលត្រូវបានការការពារនិងគោរពតែប៉ុន្នោះ។

៥. ការចំអិនអាហារដោយប្រើប្រាស់ ប័រ

គ្រប់គ្នាត្រូវជៀសវាងការប្រើប្រាស់ប្រេងចំណិនម្ហូបដែល មានសាធាតុគីមី គួរចំណិតអាហារដោយប្រើប្រាស់តែ ប័របរិសុទ្ធប៉ុន្នោះ។

៦. ការទទួលចិញ្ចឹមគោ

ទទួលចិញ្ចឹមគោ ដោយផ្តល់ នូវទីជម្រោក ឬទិញ និងថែរក្សាគោ។

៧. ការជួយដល់ភូមិ

ជួយដល់ការអភិវឌ្ឍ ភូមិទាំងឡាយ។

គោលបំណងរយៈពេលវែង

១. ដាក់ញាតិទៅអង្កការសហប្រជាជាតិ និងប្រទេសទាំងឡាយ អោយទទួលយកព្រះមាតាគោគឺជាព្រះមាតានៃចក្រវាឡយើងនេះ។​

២. ជួយសម្រួលផ្លូវច្បាប់ដើម្បីបញ្ឈប់រាល់សកម្មភាពឃោរឃៅទាំងឡាយលើសត្វពាហនៈ ជាពិសេសគោ។

៣. ជួយជ្រោមជ្រែង រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយនូវគ្រោះមហន្តរាយអេកូឡូស៊ីសាកល ដោយការលើកកម្ពស់ ការចិញ្ចឹមគោបែបធម្មជាតិទ្រង់ទ្រាយធំ និងធ្វើការបង្ហាញជូននូវការ ជីវិតរស់នៅសមញ្ញ និង ឧត្តមគតិខ្ពស់។

មនសិការនៃបេសកម្មរបស់ព្រះគ្រឹស្នា គឺសម្រាប់ការពារសាសនាព្រាហ្មណ៍និង គោ ហើយរឿងបន្ទាប់មកទៀតនិងបានជាសន្តិភាពនៃពិភពលោកយើងនេះ  ប្រសិនបើរឿងទាំងពីរខាងដើមត្រូវសម្រេចបាន។ (ដកស្រង់ពី ការបង្រៀន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៦៨ សហរដ្ឋអាមេរិក)

“ការសម្លាប់គោ ដោយសង្គមមនុស្ស គឺជាគោលការណ៍ ធ្វើអត្តឃាតដ៏អាក្រក់បំផុត និងអ្នកទាំងឡាយណា ដែលច្រាស់ច្រាល ក្នុងការបណ្តុះស្មារតីរបស់មនុស្ស នៃការសាងបាបនោះ ត្រូវបង្វែរការយកចិត្តជាមុនទៅលើ សំណួរ អំពីការការពារគោវិញ។

(ពន្លឺដែលដក់ស្រង់ពី គម្ពីរ Bhagavat លេខ ២៧)​​​​​​​​​​​​​​​(ក់ស្រង់ពី​​សៀវភៅ​​​​​​ ꧇꧇꧇꧇꧇ꦨꦨꦨꦨꦧꦧꦧꦧꦨꦨꦨពន្លឺនៃព្រះភគវត​)

គោគឺជាប្រភពនៃវឌ្ឍនភាព និងភាពរុងរឿង។​ ក្នុងការបកស្រាយជាច្រើន គោគឺប្រសើរជាងម្តាយម្នាក់ទៅទៀត។​​

(M. K. Gandhi)​(មហត្មាគន្ធី​)

គោ គឺស្ថិតក្នុងចំណោមសត្វ​​ដែលមានការអត់ធ្មត់ខ្លាំងបំផុត គ្មានសត្វណាដែលមានភាពទន់ភ្លន់ ហួសប្រមាណដល់កូនៗជាងនេះទៀតទេ បើទោះជាមានការចាប់ ឬដក់ហូតពួកគេក៏ដោយ។ សរុបជាខ្លីមក ខ្ញុំគ្មានភាពអៀនខ្មាស់និងត្រូវប្រកាសពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះភាវៈដ៏មានសន្តិភាពនេះឡើយ។

(Thomas de Quincey, English Author and interlectual)

យើងសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការរបស់យើង។ សូមចូលរួម និង ទទួលយកនូវការទន្ទឹងរងចាំនៃក្តីមេត្តាករុណា ដល់អ្នកទាំងឡាយដែលនឹងជួួយគាំទ្រដល់ “ ​ស៊ូរ៉ាប៊ី ជាមាតានៃចក្រក្រវាឡ​ យើងនេះ”

លេខាដ្ឋាន នៃយុទ្ធនាការ

Yadhava Hari

Yadavahari.brs@gmail.com

+61 812 72919643

លេខាដ្ឋាន កម្មវិធីក្នុងទូរស័ព្ទដៃ​​ “Sri Surabhi App”

Vishnurata

Vishnurata.brs@gmail.com

 +91 98620 84631

Email: info@srisurabhi.org

Facebook: omsrisurabhi

Twitter: omsrisurabhi

Join Telegram Channel

www.srisurabhi.org

យុទ្ធនាការ អូអឹម ស្រ៊ី ស៊ូរ៉ាប៊ី សកល(OM Sri Surabhi) ​

២០១៥-២០២៧

ប្រារព្ធធ្វើរយៈពេល ១២​ ឆ្នាំ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥​ ដល់ ថ្ងៃទី​២​​​ ខែវិច្ឆិកា ឆ្នាំ ២០២៧។

ISKCON DAIVA VERNASRAMA MINISTRY (IDVM-INDIA)

សម្ព័នភាព Eco-alliance ​(SEA. Inc)​​​​​

បណ្តាញមហាវិទ្យាល័យ​វ៉ាណាសារ៉ាម (Varnasrama College Network, VCN)

សម្ព័៍ន្ធ