+855 11 368 114 gunaavatara@yahoo.com

.

យើងមិនមែនជារូបកាយទេ

«ឱ អង្គបន្តវង្សភរតៈអើយ ! អី្វដែលសន្ធឹតនៅក្នុងរាងកាយគឺអមតៈ មិនអាចសម្លាប់បានដាច់ខាត ។ ដូច្នេះ ទ្រង់មិនត្រូវ សម្រក់ទឹកភ្នែកជាមួយអ្នកណាឡើយ ។ » (ភ.គ.២.៣០)

ដំណាក់ការដំបូងក្នុងការឈានទៅរកការស្គាល់ខ្លួនឯងឲ្យបានពិតប្រាកដគឺមិនត្រូវសំគាល់អត្តសញ្ញាណម្នាក់ៗ ឬធាតុ របស់ខ្លួនត្រឹមតែរូបរាងកាយខ្លួនប៉ុណ្ណោះទេ ។ ត្បឹតរូបរាងកាយនេះមិនមែនជាកម្មសិទ្ធរបស់យើងឡើយ ។ យើងជាព្រ លឹងដែលគ្មានជាប់ជំពាក់ជាមួយអី្វទាំងអស់ ។ ត្រង់នេះហើយដែលជាចំណុចសំខាន់ចំពោះអ្នកដែលឈានទៅរកការ យល់ដឹងខ្ពស់ ពោលគឺអ្នកដែលអាចចេញផុតពីវាលវដ្តសង្សារ គឺដំណើរអន្ទងវិលវល់កើតស្លាប់ អាចឈានទៅកាន់ចិត្ត ភពបាន ។

ដើម្បីចៀសវាងពីសេចក្តីស្លាប់ ការគ្រាន់តែពោលថា «យើងមិនមែនជារូបរាងកាយ» ប៉ុណ្ណោះមិនទាន់គ្រប់គ្រាន់ទេ គប្បី ត្រូវធ្វើយ៉ាងណាឲ្យបានសំរេចថែមទៀត ទើបហៅថាប្រសើរ ។ ការនេះមិនមែនងាយស្រួលដូចដែលយើងគិតនោះទេ ។ ព្រោះថា ទោះបីជាយើងអះអាងថាយើងមិនមែនជារូបរាងកាយមែន ប៉ុន្តែចិត្តយើង ព្រលឹងយើង ជាប់នៅក្នុងការឃុំឃាំង នៃទ្រុងរាយកាយនេះរួចទៅហើយ ។

បើយើងចង់ស្គាល់ត្រើយសុភមង្គលពិតប្រាកដ ចង់ចៀសផុតពីសេចក្តីស្លាប់មែននោះ គប្បីត្រូវនាំខ្លួនយើងឲ្យមកស្ថិត ក្នុងភាពដើមរបស់ខ្លួនវិញ ដែលជា «ចិត្តបរិសុទ្ធ» ។ ការចូលមកសណ្ធឹតក្នុងរាងកាយនៅលើលោកីយ៍នេះ ហើយសង្ឃឹម ថានឹងបានជួបប្រទះសេចក្តីសុខ បានក្រេបរស់ជាតិសុភមង្គល គឺជាការយល់ច្រឡំមួយដែលប្រាសចាកប្រាកដនិយម ទាំងស្រុង ព្រោះអីរាងកាយយើងម្នាក់ៗ កើតមកសំរាប់ជាចំណីនៃមហន្តរាយប៉ុណ្ណោះ ។ មានអ្នកប្រាជ្ញខ្លះអះអាងថា ដើម្បីចៀសវាងភាពរវើរវាយអស់ទាំងនេះ ដែលបណ្តាលមកតែពីការយល់ខុសថារូបរាងកាយនេះជារបស់យើងគប្បីត្រូវ នៅឲ្យឆ្ងាយពីសកម្មភាផងទាំងឡាយ ព្រោះថាសកម្មភាពបែបសម្ភារៈ‌ទាំងនេះជាប្រភពនៃបញ្ហា ពោលគឺសេចក្តីទុក្ខគ្រប់ ប្រភេទ ។ ដូច្នេះគេយល់ថា ចាំបាច់ត្រូវតែបញ្ចប់សកម្មភាពទាំងនោះជាស្ថាពរ ។ សំរាប់ពួកទាំងនេះ មានតែការតាំងចិត្ត ឲ្យខ្ពស់ ដូចដែលពួកពុទ្ធនិយមតែងហៅថា «និព្វាន» នោះទេ ទើបអាចវៀរចាកផុតពីបញ្ហាផងទាំងពួងបាន ។

ព្រះពុទ្ធទ្រង់បានសំដែងថា ដោយសារតែរាងកាយនិមួយៗ កើតមកតែអំពីការផ្សំគ្នានៃធាតុផ្សេងៗនេះហើយ ទើបជាប្រ ភពនៃទុក្ខគ្រប់ជំពូក ។ ទុក្ខនេះអាចរលាយផុតទៅវិញបាន ល្គឹកណាវត្ថុធាតុដែលជាគ្រឿងផ្សំទាំងប៉ុន្មាននោះខូចខាត ឬមួយក៏រលាយទៅវិញដោយប្រការណាមួយ ។ បានន័យថាបើសិនមេឃុំទារព័ន្ធច្រើន ព្រោះដោយសារតែមានផ្ទះធំ ដំណោះស្រាយដែលងាយ គឺត្រូវរើផ្ទះចោល ។ ដោយឡែក  គម្ពីរភគវទ្គីតា បានអប់រំយើងថា ការដាក់កំហុសទៅលើ ត្រឹមតែរូបរាងកាយប៉ុណ្ណោះ មិនអាចសន្មតថាជាការគ្រប់គ្រាន់ទេ ។ ព្រោះថា ក្រៅអំពីភាពចំរុះគ្នានៃវត្ថុធាតុទាំងប៉ុន្មាន ដែលជាគ្រឿងផ្សំដើម្បីបង្កើតបានជារូបរាងកាយនេះ នៅមានព្រលឹងថែមទៀត ។ ឯបាតុភាពនៃព្រលឹងនេះហៅថា «ស្មារតី» ឬ «វិញ្ញាណ» ។

យើងមិនអាចបដិសេធបាតុភាពនៃស្មារតីបានទេ ។ រាងកាយដែលប្រាសចាកស្មារតី គឺជាសព ។ ពេលស្មារតីចាកចេញ ពីខ្លួនកាលណា មាត់និយាយលែងកើត ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ ។ល។ សូម្បីកូនក្មេងក៏យល់អំពីកិច្ច ការអស់ទាំងនេះដែរ ។ ដូច្នេះ តួនាទីសំខាន់របស់ស្មារតី គឺសំរាប់ធ្វើឲ្យរូបរាងកាយនិមួយៗ មានជីវិត ពោលគឺមាន ចលនា ។ ទស្សនៈនេះ គ្មានអ្នកណាម្នាក់ប្រកែកបានឡើយ ។ តើស្មារតីជាអី្វទៅ ? គេអាចប្រដូចវិញ្ញាណបានទៅនឹង កំដៅ ឬផ្សែងដែលជាបាតុភាពនៃភ្លើង ត្បឹតស្មារតីជាបាតុភាពនៃព្រលឹង ។ ថាមពលនៃស្មារតី ឬថាមពលនៃអាត្មា «អញ»  សំដែងចេញមកតាមនិម្មិត្តហេតុនៃព្រលឹង ។ និយាយរួម គឺស្មារតីបញ្ជាក់ឲ្យដឹងពីវត្តមាននៃព្រលឹង ។ នេះហើយ ជាទស្សនៈវិជ្ជារួមនៃ គម្ពីរភគវទ្គីតា និងជាសេចក្តីសង្ខេបនៃវេទវិទ្យាគ្រប់ជំពូក ។

វប្បធម៌នៃពួកសង្ឃច្ឆារិយា និងពួកវេទនិយម (គេហៅថាពួកវៃស្នាវ) នៃពពួកសាវ័កដែលបន្តបេសកកម្មក្នុងនិកាយស្រ៊ី ក្រឹស្ណៈ បានទទួលស្គាល់ច្បាស់លាស់ពីវត្តមានដ៏ជាក់ស្តែងនៃស្មារតី ឬវិញ្ញាណនេះ ។ ប៉ុន្តែសាលាពុទ្ធនិយមវិញមិនបាន យល់ឃើញបែបនេះទេ ។ គេយល់ឃើញថា ស្មារតីកើតឡើងនៅដំណាក់កាលមួយ ដែលមានការផ្សំគ្នានៃវត្ថុធាតុទាំងឡាយ ។ ទស្សនៈបែបនេះមិនអាចទទួលបានទេ ព្រោះថា ទោះបីជាមាន ឬគ្មានវត្ថុធាតុទាំងនេះក្តី ក៏យើងមិនអាច បង្កើតស្មារតីបានដែរ ។ ទោះបីវត្ថុធាតុមានគ្រប់សព្វនៅក្នុងខ្លួនមនុស្សម្នាក់ដែលស្លាប់ក្តី ក៏គ្មានអ្នកណាម្នាក់មាន មធ្យោបាយអាចធ្វើឲ្យស្មារតីមនុស្សស្លាប់នោះរស់ឡើងវិញបានដែរ ។ យើងមិនមែនជាគ្រឿងយន្តទេ ។ ក្រោយពេល ផ្លាស់ផ្នែកណាមួយដែលខូចចេញហើយ គ្រឿងយន្តនោះអាចដំណើរការតទៅទៀតបាន ។ ពេលស្មាតីចាកចេញទៅ ដោយសារភាពទ្រុឌទ្រោមនៃរាងកាយហើយ គ្មានមធ្យោបាយណាមួយ អាចផ្លាស់គ្រឿងខូចនោះចេញ ហើយធ្វើឲ្យ ស្មារតីត្រឡប់មកវិញ ញ៉ាំងរូបកាយនោះឲ្យរស់ឡើងវិញបានឡើយ ។ ព្រលឹងមិនមែនជាខ្លួនទេ ។ ព្រលឹងធ្វើឲ្យរាងកាយ កំរើកបាន ដរាបណាព្រលឹងស្ថិតនៅក្នុងខ្លួន ។ ពេលព្រលឹងចាកចេញកាលណា ដងខ្លួនក៏ចាប់ផ្តើមលែងមានចលនា កាលនោះដែរ ។

យើងមិនអាចមើលព្រលឹងឃើញដោយភ្នែកធម្មតា ពោលគឺដោយវិញ្ញាណគ្រោតគ្រាតដូចដែលយើងមានសព្វថ្ងៃនេះ បានទេ ព្រោះហេតុដូច្នេះហើយទើបមានទស្សនៈបដិសេធថាព្រលឹងមិនមាន ។ ការពិតមានវត្ថុច្រើនណាស់ ដែលយើង មើលមិនឃើញ ឬមិនអាចមើលឃើញ ។ សំរាប់យើងសព្វថ្ងៃ ដែលក្ខន្ធវិញ្ញាណមានស្តួចស្តើង សូម្បីតែខ្យល់ ឬ រលក ធាតុអាកាស សម្លេង ឬអតិសុខុមប្រាណក៏យើងមិនអាចមើលឃើញបានផង ។ ដោយសារអតិសុខុមទស្សន៍ សព្វថ្ងៃ យើងអាចមើលឃើញវត្ថុជាច្រើនដែលពីមុនធាតុមិនគ្រប់លក្ខណៈរបស់យើងមិនអាចដឹងបានថាមាន ។ ចំណែកឯព្រ លឹងវិញក៏ដូចគ្នាដែរ ។ មិនមែនដោយសារតែមានរូបរាងបរមាណូ ហើយរហូតមកទល់សព្វថ្ងៃ នៅមិនទាន់មានឧប ករណ៍ ឬវិញ្ញាណណាមួយអាចមើលឃើញបាន យើងនាំគ្នាសន្និដ្ឋានថាគ្មាន «ព្រលឹង» នោះទេ ។ ជាក់ស្តែងនៅត្រង់ថា យើងទាំងអស់គ្នាបានឃើញផ្ទាល់ភ្នែកថា ពិតជាមានអនុភាព និងនិម្មិត្តហេតុផ្សេងៗ ដែលកើតមានឡើងបណ្តាលមកពី ព្រលឹង ។

ព្រះអង្គ ស៊្រីក្រឹស្ណៈ បាននាំយើងឲ្យចាប់អារម្មណ៍លើគាថាទី (២.១៤) នៃ គម្ពីរភគវទ្គីតា ថា មូលហេតុនៃទុក្ខគ្រប់យ៉ាង បណ្តាលមកពីហេតុតែមួយ គឺយើងម្នាក់ៗយល់ច្រឡំថាខ្លួនយើងជារបស់យើង ។

«ឱរាជបុត្រនៃក្សត្រីយ៍កុន្តីអើយ ! សុខនិងទុក្ខ ប្រៀបបានរដូវប្រាំងនិងវស្សា ដែលតែងផ្លាស់ប្តូរទៅមកឥតឈប់ និងគ្មាន អី្វជាទៀងទាត់ឡើយ ទាំងអស់នេះបណ្តាលមកតែពីចិត្តយើងប៉ុណ្ណោះ ។ ឱ អង្គបន្តវង្សព្រះភារតៈអើយ ! គប្បីត្រូវចេះ អត់ធ្មត់ កុំបីមានសៅហ្មងឡើយ»

នៅរដូវក្តៅ យើងត្រូវការទឹកច្រើនលើសលប់ ពេលរដូវរងារយើងត្រូវការតិចតួច ពុំនោះសោតយើងចៀសវាង ។ ធម្មតា ទឹកនៅតែជាទឹក ប៉ុន្តែជួនកាលខ្លួនយើងត្រូវការ ជួនកាលខ្លះទៀតយើងមិនត្រូវការ ។

គ្រប់អារម្មណ៍ទាំងប៉ុន្មាន ទោះសុខក្តីទុក្ខក្តី កើតឡើងក៏ព្រោះតែដោយសាររូបកាយ ។ ខ្លួននិងចិត្តយើងតែមួយ ជួនកាល ត្រេកត្រអាល ជួនកាលខ្លះទៀតឈឺចាប់ ទៅតាមកាលៈទេសៈ ។ យើងម្នាក់ៗប្រាថ្នាជានិច្ចចង់បានសុភមង្គល គឺសេចក្តី សុខ ព្រោះជាលក្ខណៈធម្មជាតិនៃព្រលឹង ។ ព្រលឹងនេះ ជាអនុភាគនៃព្រះដ៏មានប្រភាគពោលថា សច ចិត អា នន្ត វិគ្រហៈ បានន័យថា អី្វៗទាំងអស់ជាអច្ឆរិយៈ គ្មានគ្រូអាចារ្យណាអាចប្រៀបប្រដូចទៅនឹងព្រះអង្គបានឡើយ ។ សូម្បី ព្រះនាមព្រះអង្គក៏ប្រែមកថា «សេចក្តីរីករាយគ្មានព្រំដែន»ដែរ ត្បឹតព្រះអង្គមិនប្រកាន់យកនិកាយណាមួយឡើយ ។ ពាក្យ «ក្រឹស» ប្រែមកថា «មហា» ឯពាក្យ «ណា» ប្រែមកថា «សេចក្តីរីករាយ» ។ និយាយរួម ព្រះអង្គក្រឹស្ណៈជានិមិ្មតរូប នៃសេចក្តីរីករាយគ្មានព្រំដែននិងគ្មានទីបញ្ចប់ ។ ដូច្នេះក្នុងធាតុជាអនុភាគដ៏ល្អឹតមួយនៃព្រះដ៏មានប្រភាគ យើងក៏ទទួល បាននូវសេចក្តីរីករាយនេះដែរ ។ ទឹកសមុទ្រមួយដំណក់ និងផ្ទៃសមុទ្រទាំងមូលមានលក្ខណៈដូច គ្នាយ៉ាងណា យើង ដែលជាអនុភាគដ៏ល្អឹតមួយនៃព្រះដ៏ឧត្តមក៏មានឧត្តមលក្ខណៈ និងនិន្នាការដូចគ្នាដូច្នោះដែរ ។

ថ្វីត្បឹតតែមានទំហំបរមាណូពិត តែព្រលឹងអាចបំពេញបំណងនិងផ្តល់ដល់រាងកាយនូវសមិទិ្ធធំធេងដ៏អស្ចារ្យ ។ យើង ឃើញទីក្រុងទាំងឡាយរាប់មិនអស់នៅក្នុងលោក យន្តហោះ ស្ពាន ប្រាសាទ ដែលជាកំណត់សំគាល់នូវអារ្យធម៌ដ៏ធំ ធេង ។ តើអ្នកណាទៅជាអ្នកសំរេចនូវសមិទិ្ធផលអស់ទាំងនេះ ? គឺផ្កាភ្លើងដ៏ល្អិតមួយនៃចិត្ត ដែលស្ថិតនៅក្នុងខ្លួនយើង នេះឯង ។ បើភាពអស្ចារ្យទាំងនេះកើតឡើងដោយសារតែវត្ថុដ៏ល្អឹតមួយនែគំនិតដូច្នេះទៅហើយ ចុះទំរាំបើព្រះដ៏ឧត្តម ទៀត តើព្រះអង្គអាចសំរេចអី្វបានខ្លះទៅ ? ធម្មជាតិរបស់ចិត្តមនុស្សដែលមានទំហំមហាសែនតូចនេះ (បរមាណូ) តែង ប្រាថ្នាកេតនភណ្ឌ ពោលគឺអី្វៗដែលជាកំពូល មានជាអាទិ៍ ដូចជាអភិញ្ញាណ (ចំណេះដឹងខ្ពស់) បរមសុខ និងបរិនិព្វាន ជាដើម ។ ក៏ប៉ុន្តែ គឺរាងកាយសម្ភារៈយើងទេ ជាឧបសគ្គនៃសេចក្តីប្រាថ្នាទាំងនេះ ។ ក្នុងករណីនេះ សៀវភៅ (គម្ពីរ) ភគវទ្គីតា ជាអ្នកត្រួសត្រាយ និងបំភ្លឺផ្លូវឆ្ពោះទៅរកការសំរេចបំណងនៃព្រលឹងនិមួយៗបាន ។

សព្វថ្ងៃយើងកំពុងស្វែងរកអភិញ្ញាណ បរមសុខ និងបរិនិព្វានតាមមធ្យោបាយសម្ភារៈដែលខ្វះលក្ខណៈត្រឹមត្រូវ ។ ក្នុង ករណីនេះ គោលបំណងទាំងប៉ុន្មានប្រាកដជាជួបប្រទះឧបសគ្គដោយសាររាងកាយសម្ភារៈមិនខាន ។ ហេតុដូច្នេះ គប្បី ត្រូវចាប់អារម្មណ៍ទៅលើវត្តមានរបស់យើងឲ្យលើសពីរាងកាយ ពោលគឺឲ្យលើសពីសំបកដែលយើងមាន ។ ការដឹងត្រឹម តែទ្រឹស្តីថាយើងមិនមែនជារូបកាយទេនោះ មិនទាន់ជាការគ្រប់គ្រាន់នៅឡើយទេ ។ យើងគប្បីត្រូវធ្វើជាម្ចាស់នៃរូបរាង កាយថែមទៀត ពោលគឺមិនត្រូវបណ្តោយឲ្យរូបរាងកាយបញ្ជា ឬអូសទាញយើងបានដោយប្រការណាមួយឡើយ ។ បើ យើងចេះបើកបររថយន្តដោយត្រឹមត្រូវ នោះរថយន្តនឹងនាំយើងទៅដល់ទីកន្លែងដែលយើងចង់ទៅ ។ ផ្ទុយទៅវិញយើង នឹងជួបប្រទះគ្រោះថ្នាក់មិនខាន ។

រាងកាយជាការផ្សំគ្នានៃវិញ្ញាណទាំងឡាយ ហើយវិញ្ញាណទាំងនោះជានិច្ចជាកាល តែងជាប់ជំពាក់ទៅលើវត្ថុ សម្ភារៈ ។ ភ្នែកដែលចាប់អារម្មណ៍ទៅលើមនុស្សម្នាក់រួចហើយ លាន់មាត់ថា «ឱ! នារីនេះស្អាតម៉្លេះ ! កម្លោះនោះសង្ហារ ណាស់ ! យើងនាំគ្នាទៅមើលអ្នកនេះ ! ទៅមើលអ្នកនោះ ! » ត្រចៀកប្រាប់យើងថា «ឱ! ភ្លេងនេះពិរោះម៉្លេះ ! យើងនាំគ្នា ទៅស្តាប់អ្នកនេះ ! ស្តាប់អ្នកនោះ ! » ។ ចំណែកអណ្តាតវិញ អូសទាញទៅរក «ឱ! មើលហ្ន៎ ភោជនីយដ្ឋាន! មើលហ៎្នមុខ ម្ហូប ! »។ ដូច្នេះ វិញ្ញាណារម្មណ៍នាំយើងពីកន្លែងមួយទៅកន្លែងមួយ បណ្តាលឲ្យយើងវិលវល់ វក់វីរ រវល់មាមាញឹកជា និច្ចគ្មានឈប់ឈរ ដោយសារតែវិញ្ញាណនេះ ។

«ហាក់បីដូចជាខ្យល់ដែលកួចបក់បោកទៅលើទូកកណ្តាលទន្លេឲ្យរសាត់ រីឯឥន្រ្ទីយារម្មណ៍តែឯកឯង អាចអូសទាញចិត្ត ដែលប្រុងប្រយ័ត្នឲ្យបាត់បង់ប្រាជ្ញាស្មារតីទៅបាន ។ » (ភ.គ.២.៦៧)

ជាការចាំបាច់បំផុត ដែលថាយើងម្នាក់ៗគប្បីត្រូវត្រួតត្រាវិញ្ញាណដែលជាបិតិ ឬចិត្ត ទាំងប៉ុន្មានរបស់យើងឲ្យបាន ។ នាម ហៅថា «គោស្វាមី» បានដល់អ្នកដែលជាម្ចាស់លើវិញ្ញាណារម្មណ៍របស់ខ្លួន ។ «គោ» បានន័យថាវិញ្ញាណ ចំណែក «ស្វាមី» ប្រែថា «អ្នកដែលមានអំណាចជាម្ចាស់» ។ ដូច្នេះ ទាល់តែអ្នកនោះឯងអាចត្រួតត្រាលើវិញ្ញាណ ឬធ្វើជាម្ចាស់នៃ ឥន្ទ្រីយារម្មណ៍របស់ខ្លួនបាន ទើបអាចទទួលងារជា «គោស្វាមី» បាន ។ ព្រះភគវ័ន្ត ស៊្រីក្រឹស្ណៈ បានទូន្មានចំពោះអ្នក ដែលឲ្យតម្លែទៅលើត្រឹមតែរូបរាងកាយ ដែលជាវត្ថុមិនស្ថិតស្ថេរថា មិនអាចវិលទៅកាន់ធាតុដើមរបស់ខ្លួនដែលជាព្រ លឹងបរិសុទ្ធវិញបានឡើយ ។ ចំពោះអ្នកដែលបណ្តោយឲ្យមានការត្រេកត្រអាលត្រឹមតែឥន្ទ្រីយារម្មណ៍ មិនអាចមានអី្វ ស្ថិតស្ថេរបានទេ ។ ក្រៅពីនេះ ថែមទាំងបណ្តាលឲ្យវង្វេងថែមទៀតផង ។ ត្បឹតអីយើងមិនអាចរកឃើញការ សប្បាយពិត ប្រាកដនិងស្ថិតស្ថេរបានដាច់ខាត ព្រោះវត្ថុធាតុទាំងនេះមានការប្រែប្រួលនិងផ្លាស់ប្តូរគ្មានឈប់ ។ ម៉្យាងទៀត សុភមង្គល ពិតប្រាកដស្ថិតនៅឯព្រលឹងឯណោះទេ មិនមែនរូបរាងកាយទេ ។ យើងគប្បីត្រូវដាក់ទឹសជីវិតដោយមិនត្រូវ បណ្តោយ ខ្លួនឲ្យឈ្លក់ទៅក្នុងការត្រេកត្រអាលនៃឥន្ទ្រីយារម្មណ៍ឡើយ ។ ព្រោះថា ភាពត្រេកត្រអាលទាំងនេះ គ្មាននាំ អី្វមកឲ្យរូប រាងកាយក្រៅពីភាពវង្វេងវង្វាន់ មិនអាចត្រួតត្រាចិត្តឲ្យផ្តោតទៅលើធាតុពិតនៃអត្តសញ្ញាណដើម ដែល លើសពីដងខ្លួនទៅទៀតបានឡើយ ។

«ការបណ្តោយខ្លួនឲ្យងប់ងល់ទៅក្នុងការត្រេកត្រអាលនៃឥន្ទ្រីយារម្មណ៍ ការលោភលន់ដោយទ្រព្យសម្បត្តិ និងជោរដោយ ភាពថ្កុំថ្កើងកាលណាឈ្លក់វង្វេងក្នុងបំណងទាំងអស់នេះហើយ មនុស្សមិនអាចរកឃើញឆន្ទៈបរិសុទ្ធសំរាប់ប្រណិបត្តិ ចំ ពោះព្រះដ៏មានប្រភាគបានទេ ម្នាលអជ៌ុនអើយ ! អ្នកត្រូវជំនះឥទិ្ធពលនៃវត្ថុធាតុទាំងបីប្រការ ដែលជាឥទិ្ធពលនៃវត្ថុ ធម្មជាតិដែលមានចារក្នុងបុព្វបទនៃគម្ពីរវេទ ត្រូវរំដោះខ្លួនឲ្យផុតស្រឡះពីខ្នោះទី្វភាព ដោយបោះបង់ចោលទាំងអស់នូវ អី្វជាសេចក្តីប្រាថ្នាចង់បានគ្រប់បែបយ៉ាង រួមទាំងសន្តិសុខក្លែងក្លាយសព្វថ្ងៃនេះផងដែរ គប្បីត្រូវដឹងឲ្យច្បាស់ថា ជំរកដ៏ សុខសាន្តមានតែមួយគត់គឺម្លប់ដ៏កក់ក្តៅនៃព្រះដ៏ឧត្តម» (ភ.គ.២.៤៤-៤៥)

ពាក្យ «វេទ» ប្រែមកថា គម្ពីរផ្ទុកចំណេះដឹង ។ មានសៀវភៅច្រើនណាស់ដែលសរសេរអំពីចំណេះដឹង យោលទៅតាម ប្រទេស ពលរដ្ឋ និងមជ្ឈដ្ឋាននិមួយៗ ។ល។ នៅប្រទេសឥណ្ឌា គេនិយម វេទវិទ្យា ពួកបស្ចឹមប្រទេសនិយមគម្ពីរសញ្ញា ចាស់និងសញ្ញាថ្មី ។ ចំណែកពួកអ៊ីស្លាមវិញ និយម គម្ពីរកូរ៉ង់ ឬ(កូរូអាន) ។ តើសៀវភៅទាំងនេះមានតួនាទីអប់រំអំពីអី្វ ដែរ ? តាមពិតសៀវភៅទាំងនេះ ត្រូវអប់រំយើងឲ្យយល់អំពីធាតុពិតនៃចិត្តដ៏បរិសុទ្ធរបស់យើង ត្រូវមានក្បួនសំរាប់ប្រៀន ប្រដៅយើង ឲ្យបន្ទោរបង់ការភ្លើតភ្លើន និងភាពត្រេកត្រអាលនៃកាយារម្មណ៍ដែលជាកិលេស ដោយប្រការណាមួយក្នុង ផ្លូវសីលធម៌ ។ ជាអាទិ៍ ព្រះគម្ពីរបរិសុទ្ធ មានវិន័យដប់ប្រការសំរាប់ដោះស្រាយបញ្ហាជីវិត ។ យើងត្រូវមានវិន័យចំពោះ ខ្លួនយើង គឺធ្វើយ៉ាងណាឲ្យស្ថិតនៅក្នុងវិន័យដ៏ខ្ពស់ ពុំនោះសោត យើងមិនអាចដឹកនាំជីវិតបានឡើយ ។ គោលការណ៍ និង វិន័យ អាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ពីគម្ពីរមួយទៅគម្ពីរមួយ តែការទាំងនេះមិនសំខាន់ទេ ព្រោះថាធម៌ ឬគាថានិមួយៗចារឡើងសំរាប់រជ្ជកាលមួយ នៃកាលៈទេសៈមួយ ពុំនោះសោត យោលទៅតាមទស្សនៈនៃជំពូកមនុស្ស និមួយៗ ។ ប៉ុន្តែជារួម គោលការណ៍មានតែមួយ គឺការគោរពប្រណិបត្តិតាមដោយគន្លងធម៌ ។ គឺនៅក្នុងន័យនេះហើយ ដែលរដ្ឋាភិបាលបង្កើតច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋគោរព ។ ព្រោះថាគ្មានលទ្ធភាពឯណាអាចរកការជឿនលឿនទៅបាន ក្នុងសង្គមអនាធិតេយ្យឡើយ ។ ក្នុងគាថាខាងលើ ព្រះក្រឹស្ណៈ សំដែងទៅកាន់ អជ៌ុន ថា ធម្មវិន័យទាំងឡាយនៃគម្ពីរវេទ មានទិសដៅច្បាស់លាស់របស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីទប់ស្កាត់ និងវៀរចាកពីកិលេសទាំងបី ពោលគឺ«គុណ» មួយ ការ «លោភលន់» មួយ និងមួយទៀតគឺ «ភាពអវិជ្ជា» ។ ព្រះអង្គទ្រង់ទូន្មានយើងឲ្យសិ្ថតនៅក្នុងកំរិតមួយ ដែលត្រូវធ្វើ យ៉ាងណាអាចអនុញ្ញាតឲ្យយើងតាំងចិត្តឲ្យបានបរិសុទ្ធ ដើម្បីរកឃើញធាតុដើមរបស់ខ្លួន ក្រៅអំពីទី្វភាព(១)នៃវត្ថុធម្ម ជាតិ ។

ដូចយើងបានធ្វើការសង្កេតខាងដើមរួចមកហើយ ទី្វភាពទាំងនេះប្រៀបបានដូចជា សុខនិងទុក្ខ ក្តៅនិងត្រជាក់ជាដើម ដែលរមែងកើតឡើងដោយសារតែការប៉ះទង្គឹចគ្នានៃអារម្មណ៍ជាមួយវត្ថុធាតុនៃអារម្មណ៍ប៉ុណ្ណោះ ។ និយាយរួម ក៏ព្រោះ តែម៉្យាងគត់ គឺការឲ្យតម្លៃទៅលើសំបកខ្លួនលើសអី្វៗទាំងអស់ ។ ព្រះអង្គក្រឹស្ណៈ បានបង្ហើបឲ្យដឹងថា នរណាហើយដែល ចូលចិត្តត្រេកត្រអាលដោយសម្ភារៈនិយម និងល្មោភដោយអំណាច សុទ្ធតែវង្វេងដោយយល់ថាផលបុណ្យទាំងឡាយ បានមកដោយសារការទិញដូរ ។ ការពិត វេទវិទ្យាទូន្មានថា សេចក្តីសុខពិតប្រាកដកើតឡើងដោយការប្រណិបត្តិរក្សា ធម៌ដោយធ្វើជីវិតឲ្យបានត្រឹមត្រូវ និងស្អាតស្អំ ។ ប្រាថ្នាចង់បានសេចក្តីសុខ គឺជាការធម្មតានៃជីវិតគ្រប់រូបតាំងពីកំណើត ព្រោះជាលក្ខណៈនៃចិត្តបរិសុទ្ធ ។ ប៉ុន្តែម្នាក់ៗយល់ច្រឡំថា សុភមង្គលកើតឡើងដោយជីវិតសម្ភារៈ ។ គឺត្រង់ នេះទេ ដែលជាកំហុសឆ្គងរបស់យើងម្នាក់ៗ ។

មនុស្សម្នាក់ៗគិតតែពីខំក្រឡេកមើលទៅការភ្លើតភ្លើនជាមួយជីវិតសម្ភារៈ សង្ឃឹមថានឹងបានជួបប្រទះសុភមង្គល ។ ម៉្លោះហើយម្នាក់ៗខំប្រឹងក្រេបជញ្ជក់យកចំណេះវិជ្ជាទៅតាមសមត្ថភាពរៀងៗខ្លួន ។ អ្នកខ្លះក្លាយទៅជាគីមីវិទូរ អ្នកខ្លះ ទៀតរូបវិទូរ វិចិត្រករ អ្នកខ្លះទៀតនយោបាយវិទូរ ។ល។ ចេះពីនេះបន្តិច ដឹងពីនោះបន្តិច ទាំងអស់នេះគេនាំគ្នាហៅជា ទូទៅថាជាចំណេះវិជ្ជា ។ ប៉ុន្តែនៅនាអន្តកាល ពោលគឺនៅពេលមួយដែលព្រលឹងចាកចេញពីខ្លួនភ្លាម ចំណេះវិជ្ចាទាំង ប៉ុន្មាននេះ ក៏រលាយសូន្យទៅវិញកាលនោះដែរ ។ ពីជាតិមុន យើងប្រហែលជាមហាពហូសូត(២)ម្នាក់ ។ តែជាតិនេះ យើងត្រូវទៅសាលាឡើងវិញ រៀនសរសេរ និងរៀនអានសារជាថ្មី ។ ចំណេះទាំងប៉ុន្មានពីជាតិមុន ត្រូវភ្លេចទាំងអស់ ។

តាមពិតយើងកំពុងស្វែងរកចំណេះវិជ្ជាមួយដែលអមតៈ ។ ប៉ុន្តែចំណេះវិជ្ជានេះ មិនអាចមកសន្ថិតនៅក្នុងកាយសម្ភារៈ បានឡើយ ។ យើងកំពុងស្វែងរកសុភមង្គលតាមរូបរាងកាយ ប៉ុន្តែការសប្បាយដោយសម្ភារៈ មិនអាចជាសុភមង្គលពិត ប្រាកដបានទេ ។ វត្ថុទាំងនេះសុទ្ធសឹងជាបណ្តោះអាសន្នទាំងអស់ ។ យើងគប្បីយល់ថា ដរាបណាយើងនៅតែបន្តរស់ នៅជាមួយការសប្បាយបណ្តោះអាសន្នដូច្នេះតទៅទៀត យើងមិនអាចរកឃើញនូវអី្វដែលជាលក្ខណៈបរមសុខពិត ប្រាកដបានឡើយ ។

រូបរាងកាយជាជង្រុកនៃរោគគ្រប់ជំពូក ។ ដូច្នេះហើយ តើអ្នកជម្ងឺណាម្នាក់អាចរកឃើញការសប្បាយនៅក្នុងជីវិត របស់ខ្លួនបាន ? ឧទាហរណ៍ ចំពោះអ្នកកើតរោគលឿង ស្ករបែរជាមានរស់ជាតិល្វីង ផ្ទុយពីមនុស្សធម្មតា ដែលស្ករមាន រស់ជាតិផ្អែម ។ ទោះជាក្នុងលក្ខណៈណាក៏ដោយ ស្ករនៅតែជាស្ករ ប៉ុន្តែស្ករដូររស់ជាតិដោយសារតែសុខភាព ។ លើក លែងតែយើងជាសះស្បើយពីទស្សនៈដែលឲ្យតម្លៃទៅលើសំបកខ្លួនសំខាន់លើសអី្វៗទាំងអស់ចេញ បើមិនដូច្នោះទេ យើងមិនអាចរកឃើញខ្លឹមសារ និងរស់ជាតិពិតប្រាកដនៃជីវិតសុខសាន្តបានឡើយ ត្បឹតអីយើងមើល ទៅជីវិតឃើញ ហាក់ដូចជាល្វីងជូរចត់ណាស់ ។ មិនតែប៉ុណ្ណោះសោត ដរាបណាយើងប្រឹងរកការសប្បាយក្នុងជីវិតសម្ភារៈ កាន់តែខ្លាំងកាលណា យើងធ្វើជីវិតយើងឲ្យកាន់តែធ្ងន់ធ្ងរឡើងកាលនោះ ។ អ្នកមានជម្ងឺគ្រុនពោះវៀន មិនអាចទទួលទានអាហារ រឹងបានយ៉ាងណា កាលបើមានអ្នកបញ្ចុកអាហាររឹងដើម្បីបំពេញចិត្តនោះ អាចបណ្តាលឲ្យអ្នកជម្ងឺកាន់តែដុនដាប រហូត មានគ្រោះថ្នាក់ដល់ជីវិតថែមទៀត ។ ដូច្នេះ បើយើងនេះហើយ មានបំណងពិតប្រាកដចង់ជៀសវាងពីភាពទុក្ខសោកនៃ ជីវិតសម្ភារៈមែន គប្បីត្រូវការកាត់បន្ថយសេចក្តីត្រូវការ និងភាពត្រេកត្រអាលទាំងឡាយនៃកាយារម្មណ៍នេះចោល ។ ជាទូទៅ ជីវិតសម្ភារៈនេះមិនមែនជាប្រភពសំរាប់ផ្តល់ឲ្យយើងនូវសេចក្តីសុខពិតប្រាកដទេ ព្រោះថាសេចក្តីសុខមែនទែន គ្មានព្រំដែនឡើយ ។

គាថាមួយនៅក្នុងសៀវភៅព្រះមហាភារតៈ សរសេរថា រមន្តេ យោគិន អនន្តេ បានន័យថាយោគី (យោគីនោ) ណាដែល ខំប្រឹងប្រែងដល់កំរិតបរិសុទ្ធ នឹងបានស្គាល់បរមសុខពិតប្រាកដ (រមន្តេ) បរមសុខដែលគ្មានទីបញ្ចប់ (អនន្តេ) ។ បាន សេចក្តីថា សុភមង្គលណាដែលភ្ជាប់ជាមួយប្រភពនៃបរមសុខដ៏ឧត្តម (ព្រះរាម) ពោលគឺភ្ជាប់ជាមួយអង្គ ព្រះក្រឹស្ណៈទើបជាសុភមង្គលពិតប្រាកដ ។ ជាអាទិ៍ ព្រះភគវ័ន្ត ស្រ៊ីក្រឹស្ណៈ ជាប្រភពដើមនៃសេចក្តីសុខក្សេមក្សាន្តគ្រប់ប្រភេទ ដូចគម្ពីរ ភគវទ្គីតា (៥.២៩) បានអះអាងស្រាប់ ៖

ត្បិតអង្គតថាគត ជាអ្នកសោយផលនៃការបូជាគ្រប់យ៉ាង និងតបធម៌គ្រប់ប្រភេទ ជាព្រះនរបតីនៃតារាទាំងឡាយទាំងពួង រួមទាំងទេវតាផងនោះ ជាអ្នកប្រោសមនុស្សនិងសត្វនិករគ្រប់ជំពូក ជាទីជ្រកកោននៃបណ្ឌិតសំរាប់កំចាត់បង់ទុក្ខសោក ទាំងពួងទាំងឡាយ »។

«ភោគ» ប្រែថា «សេចក្តីរីករាយ» ឬ «ការសប្បាយ» ។ យើងអាចរកការសប្បាយឃើញបាន លុះត្រាតែយើងម្នាក់ៗ យល់ថា ធម្មជាតិរបស់យើងគឺត្រូវប្រណិប័តន៍ចំពោះព្រះដ៏មានប្រភាគ ដែលជាអ្នកសោយផលនៃការបូជាគ្រប់បែប យ៉ាង គឺព្រះអង្គដ៏ឧត្តមដែលយើងមានករណីយកិច្ចត្រូវគោរពនិងប្រណិប័តន៍ ។

ឧទាហរណ៍មួយដែលមានលក្ខណៈស្រដៀងគ្នាក្នុងលោកសន្និវាសនេះ គឺប្តីប្រពន្ធ ៖ ប្តីជានិម្មិតរូបនៃគោលការ អភិរម្យ (បុរស) ចំណែកស្ត្រីគឺជាអ្នកផ្តល់សេចក្តីអភិរម្យនេះ (ប្រក្រតី) ។ ពាក្យ «ប្រ» ប្រែមកថា «ស្រ្តី» ។ ពាក្យបុរស ឬស្មារតី គឺជាប្រធាន ចំណែកប្រក្រតី ឬ ធម្មជាតិជាវត្ថុ ។ ក្នុងលក្ខណៈនេះ សេចក្តីរីករាយកើតមានឡើងដល់ស្វាមី និង ភរិយា ទាំងពីរប្រាណ ។ គេមិនអាចនិយាយបានថា ប្តីរីករាយជាងប្រពន្ធ ឬប្រពន្ធទទួលសុភមង្គលតិចជាងប្តីបានទេ ។ ទោះបី ប្តីជាមេគ្រួសារ ឯប្រពន្ធសោតជាមេផ្ទះ តែសុភមង្គលដែលកើតមានឡើងនៅក្នុងគ្រួសារ គឺជាសុភមង្គលនៃអ្នកទាំងពីរ ។ រីឯមនុស្សទូទៅក៏ដូចគ្នាដែរ គឺគ្មានអ្នកណាម្នាក់ចាំទទួលផលពីអ្នកណាម្នាក់ទៀតឡើយ ។

តួអង្គព្រះជាម្ចាស់អាចបែងភាគ ឬសំដែងបដិហារបានច្រើនរាប់មិនអស់ ។ ក្នុងការបែងភាគនោះមានយើងផងដែរ ។ ព្រះអង្គតែមួយអង្គគត់គ្មានពីរ ប៉ុន្តែព្រះអង្គបែងក្រឡាដើម្បីការរីករាយ ។ តាមពិសោធន៍ យើងដឹងថា បើនៅម្នាក់ឯង ឬ និយាយម្នាក់ឯងក្នុងបន្ទប់មួយបិទជិត នោះពិតជាមិនអាចរកភាពរីករាយឃើញបានទេ ពុំនោះសោតមានតិចតួចស្តួច ស្តើងបំផុត ។ ផ្ទុយទៅវិញ បើមានគ្នាប្រាំនាក់ ការសប្បាយក៏មានភាពខុសគ្នាទៅតាមនោះដែរ ហើយការសប្បាយនោះ កាន់តែមានទ្វេឡើងថែមទៀត កាលបើយើងជួបជុំមានគ្នាច្រើន ហើយនិយាយអំពីព្រះអង្គក្រឹស្ណៈ។

សុភមង្គលសំដៅទៅលើភាពទីទៃផ្សេងៗពីគ្នា ។ ព្រះអង្គទ្រង់សំដែងបដិហារច្រើនរាប់មិនអស់ ដើម្បីសេចក្តីសប្បាយ និងការកំសាន្តរបស់ព្រះអង្គ ក្នុងនោះយើងជាផ្នែកមួយនៃឧបករណ៍ទាំងនោះដែរ ។ នេះហើយជាធាតុដើម និងជាទិស ដៅរបស់យើង ព្រោះត្បឹតយើងចង់ដឹងថា ហេតុអី្វបានជាយើងកើតមកនៅលើលោកនេះ ។ អ្នកដែលជាប្រភពនៃការសប្បាយនិងអ្នកសប្បាយម្នាក់ៗសុទ្ធតែមានព្រលឹងរៀងៗខ្លួន ប៉ុន្តែគប្បីយល់ថា ព្រលឹងនៃអ្នកទីពីរ គ្រាន់តែជាអ្នកទទួល បានមកពីអ្នកទីមួយប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បឹតតែព្រះអង្គក្រឹស្ណៈជាអ្នកសោយផល រីឯយើងវិញជា ឧបករណ៍នៃភាពរីករារបស់ព្រះអង្គ តែភាពរីករាយនេះ ត្រូវបានចែករំលែកទៅវិញទៅមក ។ ការរីករាយរបស់យើងមាន លក្ខណៈគ្រប់គ្រាន់ទៅបាន ល្គឹកណាយើងបរិច្ចាគចំពោះព្រះបរមសុខនៃព្រះអង្គ ។ កាលបើផ្តាច់ចំណងចេញពីព្រះអង្គ ហើយ នោះសុភមង្គលមិនអាចកើតមានតាមរយៈសំបកខ្លួន បានឡើយ ។ សៀវភៅ គម្ពីរគវទ្គីតា បានចង្អុលបង្ហាញ យើងតាំងពីដើមដល់ចប់ ថាភាពរីករាយតាមផ្លូវសម្ភារៈមិនអាចកើតមានឡើងបានដាច់ខាត តាមរយៈរូបរាងកាយ ។

ឱរាជបុត្រនៃក្សត្រីយ៍កុន្តីអើយ ! ក្តីសប្បាយនិងក្តីទុក្ខព្រួយប្រៀបបានរដូវប្រាំងនិងរដូវវស្សាដែលតែងផ្លាស់ប្តូរទៅមកឥត ឈប់ ហើយក៏គ្មានអី្វជាទៀងទាត់ដែរ ។ ឱ អង្គបន្តវង្សភរតៈអើយ ! ទាំងអស់នេះបណ្តាលមកតែពីចិត្តយើងប៉ុណ្ណោះ ។ ដូច្នេះ គប្បីត្រូវចេះអត់ធ្មត់កុំបីមានការសៅហ្មងអី្វឡើយ (ភ.គ.២.១៤)

រូបរាងកាយសម្ភារៈគ្រោតគ្រាតកើតឡើងបានដោយសារឥទ្ធិពលនៃវត្ថុធម្មជាតិ ។ រូបរាងកាយនេះកើតឡើងសំរាប់តែ អន្តរាយទៅវិញប៉ុណ្ណោះ ។

« គ្មានអី្វអាចកំទេចព្រលឹងឲ្យសូន្យបានឡើយ ត្បឹត អមតៈ និង គ្មានព្រំដែន ។ មានតែរូបរាងកាយសម្ភារៈដែលជាជំរក បណ្តោះអាសន្ននៃព្រលឹងទេដែលត្រូវអន្តរាយទៅវិញ ។ ឱ ទាយាទនៃអង្គភរតៈអើយ ! កាលបើដឹងពីសត្យធម៌នេះហើយ ចូរទ្រង់ប្រយុទ្ធកុំបីរួញរាឡើយ ! » (ភ.គ.២.១៨)

ដូច្នេះ ព្រះក្រឹស្ណៈ ជំរុញយើងឲ្យហាត់រៀនមើលឲ្យឆ្ងាយលើសពីសំបកខ្លួនដែលគ្រាន់តែជាឧបករណ៍មួយនៃជីវិត ប៉ុណ្ណោះ ។ ព្រះក្រឹស្ណៈ ចង់ណែនាំយើងឲ្យស្គាល់កាន់តែច្បាស់អំពីជីវិតក្នុងកំរិតមួយដ៏បរិសុទ្ធនិងពិតប្រាកដ ។

« ជីវិតណាមួយហើយឆ្លងផុតគុណទាំងបីដែលជះឥទិ្ធពលមកលើរូបរាងកាយខ្លួនហើយ អ្នកនោះនឹងឆ្លងផុតពីការកើត ការស្លាប់ និងជរាភាព ពោលគឺភាពឈឺចាប់ (ទុក្ខ) ទាំងឡាយក្នុងជីវិតបាន អ្នកនោះនឹងបានក្រេបរស់ជាតិអម្រឹតក្នុងជាតិ នេះឯងមិនចាំបាច់ជាតិក្រោយឡើយ » (ភ.គ.១៤.២០)

ដើម្បីបានទៅដល់កំរឹតមួយ ដែលលុះដោយទឹកចិត្តបរិសុទ្ធពិតៗ គឺក្នុងកំរិតមួយហៅថា ព្រហ្មភូត ពោលគឺការចេញផុត ពីកម្មទាំងបី យើងគប្បីអនុម័តយកផ្លូវបរិសុទ្ធនៃ ព្រះអង្គក្រឹស្ណៈ ។ រីឯផ្លូវដ៏វិសេសនោះ ព្រះអង្គ “ចៃដន្យមហាប្រភូ” បាន ទូន្មានយើងឲ្យទន្ទេញព្រះនាម ព្រះក្រឹស្ណៈ ដូច្នេះថា ហរេក្រឹស្ណ ហរេក្រឹស្ណ ក្រឹស្ណក្រឹស្ណ ហរេហរេ ហរេរាម ហរេរាម រាមរាម ហរេហរេ ។ មានតែផ្លូវមួយនេះគត់ដែលអាចដុះសំអាតចិត្តយើងដាក់ដល់ភាពបរិសុទ្ធបាន ។ មធ្យោបាយនេះឈ្មោះថា ភក្តីយោគាមន្ត្រយោគា ពោលគឺមាគ៌ាដែលពពួកយោគីធំៗក្នុងលោកយកធ្វើជាគោល ដើម្បីសំរេចអរហន្ត ។

ជំពូកបន្ទាប់នឹងមានចែងអំពីវិធីដែលអរហន្តបានរកឃើញអត្តសញ្ញាណរបស់ខ្លួនក្រៅពីការកើតនិងការស្លាប់ ក្រៅអំពី រូបរាងកាយសម្ភារៈ ដើម្បីអាចរំដោះខ្លួនចេញផុតពីលោកសម្ភារៈនេះទៅកាន់ស្ថានចិត្តភព ដែលជាស្ថានបរិសុទ្ធ ៕

ហរេក្រឹស្ណ ហរេក្រឹស្ណ ក្រឹស្ណក្រឹស្ណ ហរេហរេ / ហរេរាម ហរេរាម រាមរាម ហរេហរេ

កំណត់ហេតុ ៖

១ – ទី្វភាព គឺភាពជាគូរនឹងគ្នា ដូចជា «មានជាគូរនិងក្រ អាក្រក់ល្អ ទាបខ្ពស់ ក្តៅត្រជាក់ ជាដើម» ។ល។

២ – អ្នកចេះដឹងជ្រៅជ្រះផ្នែកវេទវិទ្យា ។